ទំព័រដើម

Latest posts

  • តើខ្ញុំធ្លាប់ស្រលាញ់គេពិតទេ?

    ពីមុនមក ខ្ញុំតែងតែគិតថា រាល់ការលះបង់ ការយកចិត្តទុកដាក់ ការបារម្ភ ក្ដីស្រលាញ់ដែលខ្ញុំផ្ដល់ចេញទៅឱ្យនរណាម្នាក់គឺខ្ញុំធ្វើដើម្បីពួកគេ។ ខ្ញុំចេះតែមើលឃើញថា ខ្ញុំស្រលាញ់គេ ទើបខ្ញុំបារម្ភពីគេ…និងចង់ឃើញគេល្អ។ ប៉ុន្តែដឹងទេ? មានពេលមួយដែលការអង្គុយស្ងៀមៗរបស់ខ្ញុំដោយចោលភ្នែកទៅឆ្ងាយ តែមិនផ្ដោតលើការមើលឃើញអ្វី និងចាប់យករូបភាពអ្វីទាំងអស់ គ្រាន់តែបើកភ្នែកហើយសម្លឹងចោលយ៉ាងនេះ ខ្ញុំស្រាប់តែទទួលបាននូវការពិតដ៏សាមញ្ញមួយដែលខ្ញុំតែងតែមើលមិនឃើញ។ កន្លងមកខ្ញុំមិនដែលបានស្រលាញ់អ្នកណាទេ…មិនដែលបារម្ភអ្នកណាពិតប្រាកដទេ ខ្ញុំគ្រាន់តែខ្លាចខ្លួនឯងគ្មានសុវត្ថិភាពប៉ុណ្ណោះ។ ខ្ញុំពោលថា «ខ្ញុំបារម្ភពីគេ….ចង់ឃើញគេល្អ…ចង់ឃើញគេប្រសើរឡើង…មកពីខ្ញុំបារម្ភខ្លាចខ្លួនឯងមិនអាចទ្រាំបាននូវពេលឃើញគេលំបាក មិនអាចបិទភ្នែកឃើញគេឈឺចាប់បាន មិនអាចព្រងើយកន្តើយ ឬមិនចាប់អារម្មណ៍ជួយគេ នៅពេលគេចួបការលំបាក…»។ ពិតណាស់…ខ្ញុំបារម្ភតែពីខ្លួនឯងទេ។ សោតឯ ការពិតមួយនេះ បានធ្វើឱ្យខ្ញុំសែនខ្មាស គឺខ្មាសនឹងការពោលឡើងក្ដែងៗថា ខ្ញុំស្រលាញ់គេពិត។ តាមពិតគឺខ្ញុំស្រលាញ់តែខ្លួនឯងប៉ុណ្ណោះ។ នៅពេលដែលខ្ញុំផ្ដល់ឱ្យគេ ស្រលាញ់គេ បារម្ភពីពួកគេ និងផ្ដល់ការគោរពដ៏ស្មោះត្រង់ទៅកាន់ពួកគេ ខ្ញុំពិតជាធ្វើដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែចង់មានអារម្មណ៍ថា ខ្លួនឯងបានរស់នៅដោយល្អ ដោយពេញលេញ ដោយមានតម្លៃ និងដោយមិនឯកាឡើយ។ នេះជាពេលវេលាមួយដែលខ្ញុំមានអារម្មណ៍ថា «ខ្លួនឯងបានរួចរាល់ជាមួយនឹងបញ្ហាគ្រប់យ៉ាង សូម្បីតែជាមួយនឹងសេចក្ដីស្លាប់ដែលនឹងកើតឡើងជាទៀងទាត់លើបន្ទាត់ជីវិតនេះ។» ឯរឿងដ៏គួរឱ្យស្កប់ស្កល់បំផុតគឺយើងបានប្រគល់ជីវិតទៅឱ្យសេចក្ដីស្លាប់វិញដោយឥតស្ទាក់ស្ទើរ។ ពេលបានឃើញរឿងនេះ ខ្ញុំក៏អាចចេះរស់នៅបានល្អប្រសើរជាងមុន។ ខ្ញុំលែងចោទសួរថា «ហេតុអ្វីជីវិតខ្ញុំត្រូវចួបរឿងបែបនេះ? ហេតុអ្វីក៏ជាខ្ញុំដែលត្រូវមកដោះស្រាយបញ្ហាទាំងអស់នេះ…?» ខ្ញុំពិតជាពេញចិត្តនឹងទទួលយករឿងគ្រប់យ៉ាងដែលវាបានកើតឡើងរួចហើយ កំពុងកើតឡើង និងត្រូវកើតឡើង។ ដោយសេចក្ដីគោរពដឹងគុណចំពោះគ្រប់ៗយ៉ាងដែលដំណើរជីវិតរបស់ខ្ញុំបានឆ្លងកាត់ បានចួបប្រទះ និងបានរៀនសូត្រ…!!!…

  • An aerie of hawks

    An aerie of hawks

    Inspirited by this wind of promise, my daydreams become more fervent and vivid.

  • A covert of coots

    A covert of coots

    I feel a cold northern breeze play upon my cheeks, which braces my nerves and fills me with delight.